ទង់ក្រហមផ្កាយមាសបក់រវើកលើកំពូលបង្គោលទង់ជាតិហាណូយ អបអរសាទរខួបលើកទី៧៦ទិវាបុណ្យេករាជ្យជាតិ។ (រូបថត៖ TTXVN) |
នៅថ្ងៃនេះ ទី២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាជនវៀតណាមទាំងមូលអបអរសាទរ ខួបលើកទី៧៦ទិវាបុណ្យឯករាជ្យជាតិដោយក្ដីមោទនភាព រំលឹកឡើងវិញនូវរដូវស្លឹក ឈើជ្រុះជាប្រវត្តិសាស្រ្តឆ្នាំ១៩៤៥។ លើទំព័រមុខកាសែតប្រជាជនបានចុះផ្សាយ វិចារណកថាក្រោមចំណងជើងថា “ប្រពៃណីភ្លឺស្វាងដាស់តឿនយើង”។
វិចារណកថា សង្កត់ធ្ងន់ថា ពិធីរំលឹកខួបទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ប្រព្រឹត្តទៅចំពេលវេលាដែលមិនអាចបំភ្លេចបានឡើយ។ ជម្ងឺរាតត្បាតកូវីដ ១៩ កំពុង បំផ្លិចបំផ្លាញសហគមន៍អន្តរជាតិ ហើយសាកល្បងប្រទេសវៀតណាមផងដែរ។ នៅចំពោះ មុខជម្ងឺរាតត្បាតនៃសតវត្សនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បាន អំពាវនាវឲ្យបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលស្រុះចិត្តគំនិត រួមកម្លាំង កាយចិត្តបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ យន្តការ គោលនយោបាយពិសេស ដោយឡែកជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមក ត្រូវបានដាក់ឲ្យដំណើរការដើម្បី ការពារប្រជាជន បង្ការទប់ស្កាត់ជម្ងឺរាតត្បាត និងថែរក្សាការអភិវឌ្ឍសេដ្ឋកិច្ច។ បម្រុង ជាតិត្រូវបានបើកឲ្យប្រើប្រាស់ជាបន្ទាន់ដើម្បីជួយសង្គ្រោះប្រជាជន។ កងទ័ពត្រូវបាន ដាក់ពង្រាយ ដោយរួមជាមួយកម្លាំងនគរបាលនិងកម្លាំងសុខាភិបាលនៅខ្សែត្រៀម ជួរមុខលើទូទាំងប្រទេស ការពារនិងជួយទំនុកបម្រុងប្រជាជន។ សន្តិសុខសុខាភិបាល ឯករាជ្យភាពនិងភាពម្ចាស់ការរបស់ប្រទេសជាតិ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈ ការស្រាវជ្រាវ សាកល្បង ធ្វើសន្និដ្ឋាន ដើម្បីនាំឲ្យវ៉ាក់សាំងបង្ការកូវីដ ១៩ ផលិតដោយ វៀតណាម មានលក្ខណៈគ្រប់គ្រាន់ មកចាក់ជូនប្រជាជន។ នោះគឺជាទិសដៅត្រឹមត្រូវ ជាឫទ្ធានុភាពនិងមោទនភាពរបស់ប្រជាជាតិវៀតណាម។
មេរៀន "សាមគ្គីភាពបង្កើតឡើងកម្លាំង" នៅតែមានតម្លៃដដែលក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩។ (រូបថត៖ VOV) |


