ទិដ្ឋភាពនៃជំនួបសំណេះសំណាលរវាងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជាមួយក្រុមគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង


លោកស្រីប្រធានរដ្ឋសភាបានអះអាងថា បក្ស រដ្ឋនិងប្រជាជន នៅក្នុងប្រទេសជានិច្ចកាលចាត់ទុកប្រជាជនវៀតណាមនៅឯបរទេសគឺជា ចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិ វៀតណាមបានឡើយ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖

“ថ្នាក់ដឹកនាំបក្សនិងរដ្ឋមានគោលបំណងថា សហគមន៍ជនជាតិវៀតណាម នៅកូរ៉េខាងត្បូងនឹងចាត់ទុកកូរ៉េខាងត្បូងជាស្រុកកំណើតទី២ ហើយខិតខំប្រឹង ប្រែងកសាងប្រទេសសាម៉ី ក៏ដូចជាគោរពច្បាប់និងប្រពៃណីរបស់ប្រជាជនកូរ៉េ ខាងត្បូង ព្រមទាំងរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌វៀតណាម តែម្ដង។ ធ្វើ យ៉ាងដូច្នេះគឺជាការរួមចំណែកពូនជ្រុំសម្រាប់ចំណងមិត្តភាពរវាងវៀតណាមនិងកូរ៉េខាងត្បូងនិងស្រុកកំណើតវៀតណាមផងដែរ”។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកនយោបាយនៅសាកលវិទ្យាល័យជាតិ Pukyung

នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញទៅទស្សនានៅសាកលវិទ្យាល័យជាតិ Pukyung ជាសាកល វិទ្យាល័យដែលមានកិត្យានុភាពនៅកូរ៉េខាងត្បូង។ នៅទីនេះ ថ្នាក់ដឹកនាំសាលា បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកនយោបាយជូនប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។ បន្ទាប់នោះ លោកស្រីប្រធានរដ្ឋសភាបានអញ្ជើញជួបសំណេះសំណាលជាំមួយនិស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រនៅសាកលវិទ្យាល័នេះ។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចេញដំណើរពីទីក្រុង Busan ទៅកាន់រដ្ឋធានី សេអ៊ូល ដើម្បីបន្ត ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង៕