ប្រជាជនវៀតណាមអបអរសាទរស្នាដៃរបស់ក្រុម U23 ជាតិនៅ AFC ២០១៨

ដោយមានស្នាដៃឈរលំដាប់ថ្នាក់ទីពីរនៅ AFC ២០១៨ ក្រុម U23 វៀតណាម បានក្លាយទៅជា” ជើងឯក” របស់អ្នកស្រឡាញកីឡាវៀតណាម។ នាថ្ងៃទី២៨មករា ក្រុម U23 បានវិលត្រឡប់មកដល់រដ្ឋធានីហាណូយ និងនាថ្ងៃនេះដែរ នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានជំនួបប្រាស្រ័យជាមួយ ក្រុម U23 ។

បន្តទៀត នាយប់ថ្ងៃទី២៨មករា ក្រសួងវប្បធម៌ - កីឡានិងទេសចរណ៍ រៀបចំពិធីទទួលបដិសណ្ឋា រកិច្ច និង Gala លើកសរសើរបណ្ដាកីឡាករ U23។

បន្ទាប់ពីការប្រកួតជើងឯកបានបញ្ចប់នាយប់ថ្ងៃទី ២៧ មករា រវាង U23 វៀតណាម និង U23 អ៊ូបេគីស្តង់ បណ្ដាអ្នកគាំទ្រវៀតណាម បានធ្វើដំណើរតាមដងវិថី ដើម្បីអបអរសាទរស្នាដៃរបស់ក្រុម U23 បង្កើតឡើងបរិយាកាសមួយពោពេញទៅដោយពណ៌ក្រហមរបស់ទង់ជាតិ វៀតណាម។ អ្នកគាំទ្រវៀតណាមបានចែករំលែកថា៖

“ ជាអ្នកស្រឡាញបាល់ទាត់ម្នាក់ខ្ញុំឃើញថា៖ប្អូនៗជាវីរជន ។ U23 បានបង្ហាញនូវមនោសញ្ជេតនាចំពោះប្រទេសជាតិ ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបានបង្កើតឡើងស្នាដៃដ៏អស្ចារ្យ។”

“ ទោះចាញ់នៅការប្រកួតជើងឯក ប៉ុន្តែ U23 វៀតណាម នៅទទួលរង្វាន់ជើងឯក ក្នុងដួងចិត្តអ្នកគាំទ្រ។”

“ សង្ឃឹមថា បណ្ដាកីឡាករ U23 វៀតណាមនឹងបន្តពង្រឹងនិងពង្រីកថែមទៀតស្នាដៃរបស់ខ្លួន បន្តរួមវិភាគទាននាពេលខាងមុខនេះ៕”