![]() |
នៅក្នុងរបាយការណ៍សង្ខេបមួយដែលផ្ញើទៅកាន់រដ្ឋសភា លោក William Barr បានអះអាងថា ការស៊ើបអង្កេតរបស់លោក Robert Muller មិនបានរកឃើញភស្តុតាងដែលបង្ហាញថា ក្រុមឃោនារកសម្លេងឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានឃុបឃិតជាមួយរុស្ស៊ីនោះទេ។ លោក Robert Mueller ក៏មិនបានលើកឡើងសន្និដ្ឋានថា តើមានភស្តុតាងណាមួយដែលបញ្ជាក់ពីការរារាំងដល់ការអនុវត្តច្បាប់លោក Donald Trump ដែរឬទេ។ សារលិខិតដែលបានប្រកាសដោយរដ្ឋមន្ត្រីយុត្តិធម៌អាមេរិក បានកត់សម្គាល់អំពីការបញ្ចប់ការស៊ើបអង្កេតអស់រយៈពេល ២២ ខែរបស់រដ្ឋអាជ្ញាពិសេស លោក Robert Muller ដែលជាអតីតនាយកទីភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) អំពីការចោទប្រកាន់ទាំងនេះផងដែរ៕

