ប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍ ASEAN Para Games លើកទី១១ មានសមាជិកចំនួន ១៥៣ នាក់។ រូបថត៖ Nguyen Anh

គណៈប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍ ASEAN Para Games លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី មានសមាជិកចំនួន ១៥៣ នាក់ ក្នុងនោះមានអត្តពលិកចំនួន ១២០ នាក់។ អត្តពលិកបានចូលរួមប្រកួតក្នុងវិញ្ញាសារកីឡាចំនួន៨ ក្នុងចំណោមការប្រកួតទាំង ១៤ នៃព្រឹត្តិការណ៍។ ការប្រកួតកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍លើកទី១១ នឹងប្រព្រឹត្តិទៅនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២៕