អ្នកនាំពាក្យនៃប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក Albert Yaloke Mokpeme

យោងតាមលោក Albert Yaloke Mokpeme បានឲ្យដឹងថា ប្រតិភូបេសកកម្មនឹងពិចារណាលើការជ្រើសរើសទីតាំងនិងពេលវេលារៀបចំកិច្ចប្រជុំនានារវាងរដ្ឋាភិបាលសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងបណ្តាក្រុមប្រដាប់អាវុធដែលកំពុងប្រតិបត្តិការនៅលើទឹកដីប្រទេសនេះ។ បន្ទាប់ពីកិច្ចប្រជុំដែលស្ថិតក្រោមការជួយឧបត្ថម្ភរបស់ AU ភាគីពាក់ពន្ធនានានឹងអនុវត្តរាល់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយដើម្បីសុក្រិត្យដំណើរការបង្រួបបង្រួមជាតិនិងបង្កើតខឿនសន្តិភាពឡើងវិញផងដែរ៕