![]() |
ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោក Hemmati ដោយលើកច្បាស់ថា “ការដែលរដ្ឋបាលអាមេរិកដាក់ទណ្ឌកម្មទៅលើធនាគារកណ្តាលអ៊ីរ៉ង់ជាថ្មីម្តងទៀត បានបង្ហាញថាគេគ្មានអ្វីនៅក្នុងបាតដៃដើម្បីប្រឆាំងនឹងអ៊ីរ៉ង់នោះទេ”។ នៅក្នុងសេចក្តីជូនដំណឹងស្តីពីការដាក់ទណ្ឌកម្មលើធនាគារ កណ្តាលអ៊ីរ៉ង់កាលពីថ្ងៃទី ២០ ខែកញ្ញា លោក Trump បានមានប្រសាសន៍ថា នេះគឺជាវិធានការណ៍ដ៏តឹងរ៉ឹងបំផុតដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់ដាក់លើប្រទេសដទៃផងដែរ៕

