ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh (រូបថត៖ VOV)

ក្នុងឆ្នាំ ២០១៩ សមាគមន៍ខ្មែរ - វៀតណាមបានធ្វើសកម្មភាពជាវិជ្ជមាន ក្នុងការជួយឧបត្ថម្ភសហគមន៍ជនកម្ពុជាមានដើមកំណើតវៀតណាម។ ការងារសប្បុរសធម៌ ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងសហគមន៍ក៏ត្រូវបានផ្តោតការយកចិត្តទុកដាក់ រួមចំណែកជួយប្រជាជនកម្ពុជាមានដើមកំណើតវៀតណាមនៅទីនេះ មានស្ថានភាពរស់នៅស្ថិរភាព ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minhបានស្នើឲ្យសមាគមន៍ខ្មែរ - វៀតណាមបន្តរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋអំណាចកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន ធ្វើការផ្សព្វផ្សាយដល់ប្រជាជនអំពីច្បាប់ សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនតាមបទបញ្ញត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា៕