ប៉ូលីសឥណ្ឌូនេស៊ី

អ្នកនាំពាក្យនៃប៉ូលីសនៅខេត្ត Sulawesi ខាងត្បូង លោក Dick Sodani បានឲ្យដឹងថា មុខសញ្ញាក្រុមភារវកម្មបានរៀបចំផែនការដើម្បីអនុវត្តការប្រហារ ទៅលើគោលដៅមួយចំនួនទូទាំងប្រទេសឥណ្ឌូនេស៊ី មុនពេលត្រូវបានកម្លាំង ប្រឆាំងភារវកម្មចាប់ឃុំខ្លួននៅស្រុក Luwu និង Bone នៃខេត្ត Sulawesi ខាងត្បូង ។ យោងតាមលោក Dick Sodani ប៉ូលីសក៏ដកហូតបានគ្រឿងផ្ទុះចំនួន១៥ គីឡូក្រាមដែលពពួកនេះគ្រោងនឹងប្រើប្រាស់ដើម្បីបំផ្ទុះនៅកន្លែងមួយចំនួននៃ ប្រទេសឥណ្ឌូនេស៊ីផងដែរ៕