ជនចំណាកស្រុកត្រូវបានជួយសង្គ្រោះ និងនាំទៅកាន់ឆ្នេរសមុទ្រភាគអាគ្នេយ៍ប្រទេសអង់គ្លេស ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១។ (រូបថត៖ AFP/TTXVN)

ប្រតិបត្តិការមានការចូលរួមពីកម្លាំងប៉ូលីសរាប់រយនាក់ មកពីស្ថាប័នប៉ូលីសអឺរ៉ុប (Europol) និងភ្នាក់ងារយុត្តិធម៌នៃសហភាពអឺរ៉ុប (Eurojust) ត្រូវបានធ្វើឡើងនៅទីក្រុង Osnabrueck ភាគពាយព្យប្រទេសអាល្លឺម៉ង់ ដែលត្រូវបានចាត់ទុកថា ជាទីជម្រកនៃបណ្តាញជួញដូរមនុស្ស។ នៅទីនេះ កម្លាំងប៉ូលិសមកពីបណ្តាប្រទេសខាងលើ បានសម្របសម្រួល ធ្វើការស្វែងរក ហើយចាប់ខ្លួនមុខសញ្ញាមួយចំនួន។

យុទ្ធនាការនេះ សំដៅទៅលើក្រុមឧក្រិដ្ឋជនមានការចាត់តាំង ដែលបាននាំមនុស្សឆ្លងដែនទៅកាន់អង់គ្លេសដោយខុសច្បាប់។ ប្រភពប៉ូលីស Osnabrueck បានឲ្យដឹងថា បណ្តាញជួញដូរមនុស្សនៅទីនេះ បាននាំឲ្យមនុស្សប្រហែល ១០.០០០ នាក់ឆ្លងដែនតាមរយៈច្រកទ្វារសមុទ្រ Manche ក្នុងរយៈពេល ១២-១៨ ខែកន្លងទៅ។ កងកម្លាំងប្រតិបត្តិការពិសេសក៏ត្រូវបានកៀងគរ ដើម្បីចូលរួមក្នុងប្រតិបត្តិការនេះដែរ ដោយសារតែក្តីបារម្ភអំពីក្រុមថា ឧក្រិដ្ឋជនមានប្រដាប់អាវុធ និងគ្រោះថ្នាក់៕