ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៣ នៃវិទ្យាស្ថានអ្នក​ប្រតិបត្តិហិរញ្ញវត្ថុអាហ្សង់ទីន (IAEF) លោក Quirno បានឱ្យដឹងថា សំណុំឯកសារសុំ​ចូលរួមនឹងត្រូវ​បាន​ប្រគល់ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនូវែលសេឡង់ ដែលជាប្រទេសរក្សាទុក​កិច្ចព្រមព្រៀង។ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Quirno បានបញ្ជាក់ថា ការចូលរួមក្នុងកិច្ចព្រមព្រៀងនេះនឹងជួយអាហ្សង់ទីនពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីផ្សារដែលមានភាពស្វាហាប់បំផុតរបស់ពិភពលោក ខណៈពេលដែលបង្កើតឱកាសកាន់តែច្រើនសម្រាប់ការនាំចេញ ការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន។

បច្ចុប្បន្ននេះ CPTPP គឺជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេទីបួនរបស់ពិភពលោក ដែលមានសមាជិកចំនួន ១២ រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី ចក្រភពអង់គ្លេស និងវៀតណាម។ កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកជាយន្តការពាណិជ្ជកម្មពហុភាគីដែលមានស្តង់ដារខ្ពស់បំផុតមួយនា​ពេលបច្ចុប្បន្ន ដែលគ្របដណ្តប់លើវិស័យជាច្រើនចាប់ពីពាណិជ្ជកម្មទំនិញ និងសេវាកម្ម រហូតដល់ការវិនិយោគ និងពាណិជ្ជកម្មអេឡិចត្រូនិក៕