ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកអត្តឃាតនៅរដ្ឋធានី Kabul

អង្គការ “រដ្ឋអីស្លាមស្វ័យប្រកាស” (IS) បានប្រកាសអនុវត្តការវាយប្រហារនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន លោក Najib Danish បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានផ្ទុះឡើងនៅមុខវិទ្យាល័យ Istiqlal ស្ថិតនៅចំកណ្តាលរដ្ឋធានី Kabul ជិតតំបន់ដែលប្រជាជននៃប្រទេសនេះកំពុងតវ៉ាប្រឆាំងនឹងការវាយប្រហារ របស់តាលីបង់ សំដៅទៅលើសមគមន៍ជនជាតិភាគតិច Hazara។

ការបំផ្ទុះគ្រាប់បែកបានកើតឡើងនៅពេល បាតុកររាប់រយនាក់ ដែលភាគច្រើនជានិស្សិត ចេញមកតាមផ្លូវនៅ Kabul សំដៅស្នើរឲ្យរដ្ឋាភិបាល ដាក់ពង្រាយកងកម្លាំងទៅកាន់បណ្តាស្រុក ដែលមានសមាគមន៍ជនជាតិភាគតិច Hazara កំពុងរស់នៅ ខេត្ត Ghazni ដែលជាកន្លែងត្រូវទទួលរងការវាយប្រហារពីកម្លាំងតាលីបង់៕