![]() |
ព្រឹត្តិការណ៍នេះត្រូវបានវាយតម្លៃជាកិច្ចប្រជុំសន្តិភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តនៅអាហ្វហ្គានីស្ថាន។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំនេះនៅទីក្រុង កាប៊ុលប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានឲ្យដឹងថាគប្បី បង្កើតសន្តិភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងជួយឲ្យប្រទេសជាតិកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើជំនួយពីបរទេស។ គួរបញ្ជាក់ថាកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលតំណាងអាមេរិកនិងកុ្រមតាលីនានាកំពុងចរចារអំពីលទ្ធភាពដកកងកម្លាំងបរទេសចេញពីអាហ្វហ្គានីស្ថានដើម្បីប្តូរយកការសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់មួយក្នុងរយៈពេលយូរនិងកិច្ចសន្យាមួយចំនួនពីក្រុមតាលីបានផងដែរ៕

