ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​លិទ្ធិ​ជ្រុលនិយម និងវិសមភាព ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមការពារប្រជាធិបតេយ្យភាព ក្នុងគ្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចការងារនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១៨ ខែមេសា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានបញ្ជាក់ថា អាហ្វ្រិកខាងត្បូងនឹងដាក់ជូនពង្រាងសេចក្តីសម្រេច​ចិត្ត​ស្តីពីការបង្កើតគណៈកម្មការអន្តរជាតិ​ទទួលបន្ទុកវិសមភាព ដើម្បីមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តនៅក្នុងសម័យប្រជុំលើកទី៨០ ដែលគ្រោងនឹងបន្តឡើងវិញនៅឆ្នាំ២០២៦។

លោក​ប្រធានាធិបតី Cyril Ramaphosa បានឲ្យដឹងថា គណៈកម្មការដែលបានស្នើឡើង ត្រូវបានបំផុសគំនិតដោយគណៈកម្មាធិការអន្តររដ្ឋាភិបាល​ទទួលបន្ទុក​ការប្រែប្រួលអាកាសធាតុ នឹងទទួល​ភារកិច្ច​តាមដាននិន្នាការវិសមភាពសកល វាយតម្លៃលើ​មូលហេតុនិងផលវិបា ហើយ​ស្នើ​ឡើង​គោលនយោបាយ​។ លោកប្រធានាធិបតី Ramaphosa បានសង្កត់ធ្ងន់ថា ការដាក់វិសមភាពទៅក្នុងរបៀបវារៈសកល គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងខឿនប្រជាធិបតេយ្យ និងលើកកម្ពស់យុត្តិធម៌សង្គម៕​