រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងអនុប្រធានរដ្ឋចិន លោក Han Zheng នៅខាងក្រៅសម័យប្រជុំលើកទី៧៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ ។ រូបថត៖ THX/TTXVN

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រី Blinken បានបង្ហាញទំនុកចិត្តលើ "ការទូតដោយផ្ទាល់" ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។ លោកបានសង្កត់ធ្ងន់ថាកិច្ចប្រជុំនេះគឺជាឱកាសដើម្បីកសាងទំនាក់ទំនងដោយផ្អែកលើការសន្យាជាន់ខ្ពស់ដែលប្រទេសទាំងពីរបានដាក់ចេញនាពេលថ្មីៗនេះ។ យោងតាមមន្ត្រីការទូតអាមេរិក ការចរចាទាំងនេះ គឺសំដៅធានាឱ្យមានការទំនាក់ទំនងបើកចំហ និងបង្ហាញពីការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ អនុប្រធានរដ្ឋចិនលោក Han Zheng បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកកំពុងប្រឈមមុខនឹង "ការលំបាក និងបញ្ហាប្រឈមជាច្រើន"។ បើតាមលោក ទំនាក់ទំនងស្ថិរភាពនិងល្អប្រសើររវាងចិននិងអាមេរិក នឹងនាំមកនូវផលប្រយោជន៍មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងដល់ពិភពលោកទៀតផង។

នៅក្នុងសេចក្តីប្រកាសមួយបន្ទាប់ពីកិច្ចប្រជុំ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា មន្ត្រីទាំងពីររូបមានការពិភាក្សាដោយស្មោះត្រង់ និងមានលក្ខណៈស្ថាបនា។ ភាគីទាំងពីរបានឯកភាពរក្សាបណ្តាកាណាល់ទំនាក់ទំនងបើកចំហ។ ក្រៅពីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី មន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាផ្សេងទៀតក្នុងនោះមានបញ្ហាស.ប.បកូរ៉េផងដែរ៕