ទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ (រូបភាព៖ AFP/TTXVN)

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជាង ៤៩៧ ពាន់នាក់បន្ថែមទៀត និងមានករណីស្លាប់ចំនួនជាង ១,៩លាននាក់។ អាល្លឺម៉ង់គឺជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺថ្មីដ៏ខ្ពស់បំផុតនៅលើពិភពលោក ដោយមានចំនួនជាង ៨៦.០០០ នាក់ ខណៈពេលដែលអាមេរិកបានកត់ត្រាចំនួនករណីស្លាប់ក្នុងមួយថ្ងៃ ខ្ពស់បំផុតនៅលើពិភពលោកគឺ ២៩១ នាក់។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេបំផុតដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមានករណីឆ្លងជំងឺជាង ៨៣,៥ លាននាក់ និងករណីស្លាប់មានចំនួនជាង ១ លាននាក់៕