អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងថ្នាក់ដឹកនាំគណៈបក្ស SPD លោក Martin Schulz (រូបថត៖ EPA/TTXVN)

អនុប្រធាន CDU លោកស្រី Julia Klochner ចាត់ ទុកថា កិច្ចចរចាសំដៅបង្កើតរដ្ឋាភិបាលចម្រុះរវាងសម្ព័ន្ធភាពប្រជាធិបតេយ្យ/ សង្គមគ្រីស្ទសាសនា (CDU/CSU) និងគណៈបក្សប្រជាធិបតេយ្យសង្គម (SPD) គ្រោងនឹងចាប់ផ្ដើមក្រោយរយៈពេល១ខែទៀត ដោយសារតែចាំបាច់ត្រូវត្រៀម រៀបចំឲ្យហ្មត់ចត់។ តាមលោកស្រី Klochner ថា ដូច្នេះគឺរយៈពេល៣ខែក្រោយពី ការបោះឆ្នោតសកលនាថ្ងៃទី២៤ កញ្ញ រដ្ឋាភិបាលថ្មីមិនទាន់ត្រូវបានបង្កើតឡើងនៅ ឡើយ។ ប្រការនេះនឹងជះឥទ្ធិពលទៅលើខឿនសេដ្ឋកិច្ចអាល្លឺម៉ង់ ហើយទាំង សម្ព័ន្ធភាព CDU/CSU ក៏ដូចជា SPD សុទ្ធតែរងការខូចខាតផងដែរ៕