សេណារីយ៉ូនៃការប្រកួតទាំងពីរគឺដូចគ្នា ដោយគូប្រកួតរវាង អាល្លឺម៉ង់-ប៉ារ៉ាហ្កាយ និង ហូឡង់-ម៉ារ៉ុក សុទ្ធតែស្មើគ្នា ១-១ និងត្រូវឈានចូលវគ្គទាត់បាល់កាត់សេចក្តី។ នៅក្នុងការទាត់បាល់ដ៏ប្រថុយប្រថាននោះ អាល្លឺម៉ង់ និងហូឡង់ សុទ្ធតែទទួល​បរាជ័យ ខណៈដែលអ្នកចាំទី Orlando Gill (ប៉ារ៉ាហ្កាយ) និង Bounou (ម៉ារ៉ុក) បាន​បង្ហាញ​ខ្លួនយ៉ាងល្អឥតខ្ចោះ ដើម្បីនាំក្រុមរបស់ពួកគេឡើងទៅកាន់វគ្គ ១/៨។

នៅក្នុងវគ្គ ១/៨ ក្រុម​​ម៉ារ៉ុកនឹងជួបជាមួយក្រុម​កាណាដា ខណៈដែលក្រុម​ប៉ារ៉ាហ្គាយនឹងជួបជាមួយ​អ្នក​ឈ្នះ​ក្នុង​ការប្រកួតរវាងបារាំង និងស៊ុយអែត។

នៅក្នុងការប្រកួតនៅទីក្រុងហ៊ូស្តុន (សហរដ្ឋអាមេរិក) ក្រុម​ប្រេស៊ីលបាន​ជួប​ការលំបាក់​ក្នុង​រយៈពេល ៩០ នាទី ចំពោះ​មុខក្រុម​ជប៉ុន មុនពេលយ​កឈ្នះក្នុង​លទ្ធផល​ ២-១។ គ្រាប់បាល់បញ្ចូលទីទាំងពីរគ្រាប់របស់ Casemiro និង Gabriel Martinelli បានជួយ​ក្រុម​បាល់​ទាត់​របស់​គ្រូបង្វឹក Carlo Ancelotti ទទួល​បាន​សំបុត្រឡើង​ទៅ​វគ្គ ១/៨ ដើម្បីជួបជាមួយអ្នក​ឈ្នះ​ក្នុង​ការប្រកួតរវាង កូតឌីវ័រ និងន័រវែស៕​