អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (ស្តាំ) និងប្រធានាធិបតីបារាំងលោក Emmanuel Macron ជួបប្រជុំនៅកាណាដានាថ្ងៃទី ៨ខែមិថុនា (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដោយមានគោលជំហរបង្កើនការធ្វើសមាហរណកម្មក្នុង Eurozone នោះ បារាំងនិងអាល្លឺម៉ង់បានឯកភាពអំពីបទបញ្ញត្តិមួយ ដែលត្រូវបានសហភាពអឺរ៉ុប(EU) ហៅថា៖ "ការធ្វើដំណើរ" ហើយតាមនោះអំពាវនាវឲ្យកែលម្អក្របខ័ណ្ឌនាបច្ចុប្បន្ន សំដៅជំរុញលក្ខណៈ រឹងមាំនិងនិរន្តរភាពនៃបំណុលសាធារណៈ តាមរយៈការបង្កើនការប្រព្រឹត្តិដោយសមភាពចំពោះមូលបត្របំណុល។ រាល់បទបញ្ញត្តិពោលខាងលើនឹងបង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងវិនិយោគិនដែលធ្លាប់ប្រឆាំងជំទាស់ចំពោះបទបញ្ញត្តិអំពីរចនាសម្ព័នបំណុល។

តាមផែនការ ថ្នាក់ដឹកនាំអាល្លឺម៉ង់និងបារាំងនឹង ជួបពិភាក្សាការងារ មុននឹងសន្និសីទកំពូល EU ដែលគ្រោងនឹងប្រព្រឹត្តិទៅនាចុងខែមិថុនាខាងមុខ សំដៅសម្របសម្រួលគោលជំហររបស់ភាគីនីមួយៗអំពីការកែទម្រង់ EU ផងដែរ៕