លោកបណ្ឌិត Pham Hoang Mai ប្រធាននាយកដ្ឋានទំនាក់ទំនងសេដ្ឋកិច្ចបរទេស ក្រសួងផែនការ និងវិនិយោគ និងលោកស្រី Gisela Hammerschmidt ប្រធាននាយកដ្ឋានអាស៊ី ឧត្តមស្នងការទទួលបន្ទុកតំបន់អាស៊ីនៃ BMZ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។(រូបថត៖ Manh Hung/VNA) |
អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយវៀតណាម ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាល អាល្លឺម៉ង់បានប្តេជ្ញាផ្តល់ជំនួយចំនួន ១៥២,១១ លានអឺរ៉ូ (ស្មើ ១៦២,៦៤ លានដុល្លារ អាមេរិក) សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដល់ប្រទេសវៀតណាម។ ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមការពារអាកាសធាតុអន្តរជាតិ បច្ចុប្បន្ននេះ មានគម្រោងទ្វេភាគីចំនួន ៧ ដែលកំពុងត្រូវបានអនុវត្តន៍ក្នុងតម្លៃសរុប ប្រហែល ២៥,៤ លានអឺរ៉ូ (២៧,១៦ លានដុល្លារអាមេរិក)។ ក្រៅពីនោះ គម្រោងមួយ របស់ក្រសួងបរិស្ថានសហព័ន្ធអាល្លឺម៉ង់ដែលមានតម្លៃសរុបប្រហែល ១១ លានអឺរ៉ូ (១១,៧៦លានដុល្លារអាមេរិក)ក៏ត្រូវបានផ្ដល់ឲ្យកម្មវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងកាកសំណល់សមុទ្រនៅវៀតណាមផងដែរ៕

