![]() |
ឆ្លើយបទសម្ភាសទៅកាន់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន DPA របស់អាល្លឺម៉ង់ លោក Heiko Maas បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា ក្រុមប្រឹក្សាសន្តិសុខជាស្ថាប័នមានអំណាចខ្ពស់បំផុតនៃអង្គការសហប្រជាជាតិ ត្រូវការកំណែទម្រង់ ដើម្បីធ្វើឱ្យមានចំនួនប្រទេសជាសមាជិកអចិន្ត្រៃយ៍ច្រើនជាងប្រទេសចំនួន ៥ ដូចពេលបច្ចុប្បន្ន។ លោក Heiko Maas ក៏បានអះអាងថាតុល្យភាពអំណាចនៅលើពិភពលោក គប្បីឆ្លុះបញ្ចាំងឱ្យបានគ្រប់គ្រាន់ថែមទៀតបើប្រៀបធៀបនឹងនាពេលបច្ចុប្បន្ន ហើយលោកក៏សង្កត់ធ្ងន់ថាអាល្លឺម៉ង់គួរតែមានកៅអីមួយដែលធ្វើជាសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ៕

