មេបញ្ជាការកងកំលាំងអាមេរិកប្រចាំនៅអាហ្វហ្កានីស្ថាន ឧត្តមសេនីយ៍ Austin Scott Miller

ក្នុងជំនួបនៅ Rawalpindi ខេត្ត Punjab ភាគីទាំងពីរបានពិភាក្សាពីបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺសន្តិសុខក្នុងតំបន់និងដំណើរការផ្សះផ្សាគ្នាដែលកំពុងប្រតិបត្តិនៅអាហ្វហ្គានីស្ថាន។ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការដោះស្រាយស្ថានភាពអាហ្វហ្គានីស្ថានដោយប្រើវិធានការ នយោបាយ ហើយសង្កត់ធ្ងន់ថាគ្រាន់តែមានដំណើរការគ្របដណ្តាប់ដែលដឹកនាំដោយអាហ្វហ្គានីស្ថាន ទើបបាននាំមកនូវសន្តិភាពនៅប្រទេសនេះផងដែរ។ ប្រទេសទាំងពីរក៏បានអះអាងសារជាថ្មីម្តងទៀតអំពីភាពចាំបាច់ក្នុងការបន្តសហការនិងខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និង គ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាព៕