ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ (TTXVN)

សមាជិកសភានៃគណបក្សប្រជាធិបតេយ្យនឹងអនុម័តលើគម្រោងច្បាប់ថវិកាទាំងពីរនេះ សម្រាប់ស្ថាប័នរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់រដសភាថ្មីនាថ្ងៃទី ៣ ខែមករា ក្រោយពីភាគីប្រជាធិតេយ្យដណ្ដើមបានការគ្រប់គ្រងសភាជាន់ទាបឡើងវិញ។ ជាក់ស្ដែង គម្រោងច្បាប់ទី ១ នឹង ផ្ដល់ថវិកាបណ្តោះអាសន្នសម្រាប់ក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក។ ក្នុងពេលនោះ គម្រោងច្បាប់ទី ២ នឹងផ្ដល់ថវិកាសម្រាប់ក្រសួងកសិកម្ម ក្រសួងមហាផ្ទៃនិងក្រសួងមួយចំនួនទៀត ដែលត្រូវបិទដំណើរការ ដោយសារអស់ថវិកាប្រតិបត្តិការ។ គម្រោងច្បាប់នេះ ក៏រួមមានកញ្ចប់ថវិការរសហព័ន្ធរហូតដល់ដំណាច់ឆ្នាំសារពើពន្ធនាបច្ចុប្បន្ន(បញ្ចប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩)។ តាមសមាជិកសភាពប្រជាធិបតេយ្យថា ការពន្យាថវិកានឹងជួយឲ្យប្រធានាធិបតី លោក Trumpមានពេលវេលាបន្ថែម ដើម្បីទទួលបានការព្រមព្រៀងជាមួយរដ្ឋសភាអំពីសន្តិសុខតាមព្រំដែនផងដែរ៕