![]() |
យោងតាមសេតវិមាន កិច្ចចរចារនៅសប្តាហ៍ក្រោយននៅទីក្រុងប៉េកាំងនេះ នឹងផ្តោតលើបញ្ហាពាណិជ្ជកម្ម រួមមានសិទ្ធិរក្សាកម្មសិទ្ធិបញ្ញា ការផ្ទេរ បច្ចេកវិទ្យាដោយមានការចាប់បង្ខំ របងឥតពន្ធដារ កសិកម្ម សេវាកម្មទិញទំនិញ និងអនុលោមតាមបទប្បញ្ញត្តិ។ បើតាមការគ្រោងទុក ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នឹងដឹកនាំគណៈប្រតិភូចិនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការចរចារបន្ថែមទៀតដែលចាប់ផ្តើមពីថ្ងៃទី ៨ ខែឧសភាខាងមុខ។ គួរបញ្ជាក់ថា នាថ្ងៃទី ៥ ខែមេសា ក្រុមអ្នកចរចាអាមេរិក និងចិនបានបញ្ចប់ជុំចរចាថ្មីៗបំផុត ក្រោយរយៈពេល ៣ ថ្ងៃធ្វើការនៅវ៉ាស៊ីនតោន ក៏ប៉ុន្តែមិនសម្រេចបានកិច្ចព្រមព្រៀងជាក់លាក់ណាមួយដោយសារភាគីទាំងពីរ "នៅតែមានការងារសំខាន់ៗ"ត្រូវការចរចាគ្នាបន្តទៀតផងដែរ៕

