![]() |
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាបបានដកស្រង់សម្តីរបស់មន្រ្តីកូរ៉េខាងត្បូងដោយអះអាងថានឹងមានជំនួបមួយរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងអំពីការប្រគល់អដ្ឋិធាតុទាហានអាមេរិចនៅឯភូមិឈប់បាញ់ Panmunjom។ យោងតាម ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាបនិងKyodo កិច្ចចរចារនៅថ្ងៃទី ១៥ ខែកក្កដា ត្រូវបានគេរំពឹងថានឹងផ្តោតលើព័ត៌មានជាលម្អិតដូចជាពេលវេលានិងរបៀបនៃ ការប្រគល់អដ្ឋិធាតុ។ ក្រៅពីនោះ ទីក្រុងព្យុងយ៉ាងក៏អាចលើកឡើងលក្ខខណ្ឌ មួយចំនួនឬដាក់ចេញកិច្ចពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងបញ្ជាឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េផងដែរ៕

