![]() |
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរបានអះអាងសារជាថ្មីម្តងទៀតនូវការបន្តគាំទ្រដល់ការខិតខំប្រឹងប្រែងផ្នែកការទូតទ្វេភាគី សំដៅរំលាយអាវុធនុយក្លេអ៊ែរឧបទ្វីបកូរ៉េ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងការពារជាតិដ៏ រឹងមាំ។ ទន្ទឹមនឹងនេះរដ្ឋមន្ដ្រីទាំងពីរ ក៏បានប្តេជ្ញារក្សាខ្សែទំនាក់ទំនងយ៉ាងស្អិត រមួតដើម្បីធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវសម្ព័ន្ធភាពរវាងអាមេរិកនិងកូរ៉េខាងត្បូង ៕

