![]() |
យោងតាមប្រភពព័ត៌មាននានា បានអោយដឹងថា លោក Bloomberg បានចុះឈ្មោះក្នុងនាមជាបេក្ខជនគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Alabama ។ ឈ្មោះរបស់លោកក៏បានបង្ហាញនៅលើគេហទំព័ររបស់បេក្ខជនទាំង ១៧ នាក់នៃគណបក្សប្រជាធិបតេយ្យ ដែលកំពុងឈរឈ្មោះបោះឆ្នោតនៅរដ្ឋ Alabama ផងដែរ។ ទន្ទឹមនឹងនេះអ្នកនាំពាក្យរបស់លោក Bloomberg - លោក Jason Schechter បានឲ្យដឹងថា មហាសេដ្ឋីរូបនេះបានទទួលហត្ថលេខាគាំទ្រចំនួន ២០០០ ដើម្បីចូលរួមយុទ្ធនាការរកសម្លេងឆ្នោតនេះ ហើយយុទ្ធនាការរបស់លោក Bloomberg គឺផ្តោតទៅលើបញ្ហាជាច្រើន ដូចជាសេដ្ឋកិច្ច ការរក្សាសុខភាព ការអប់រំ ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងកាំភ្លើងជាដើម៕

