![]() |
បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Mike Pompeo មក រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានឲ្យដឹងថា ភាគីទាំងពីរបានសហការគ្នា ដោយមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា សំដៅដោះស្រាយបញ្ហាដែលទាក់ទងដល់ ស.ប.ប កូរ៉េ ក្នុងនោះ មានបញ្ហាស.ប.ប កូរ៉េបានចាប់ជំរិតពលរដ្ឋជប៉ុនកាលពីអតីតកាល។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Kono បានអះអាងថាប្រទេស ទាំងពីរឯកភាពគ្នាទាំងស្រុងលើការរក្សាបទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើ ស.ប.ប កូរ៉េ។ គួរបញ្ជាក់ថា កិច្ចសន្ទាតាមទូរស័ព្ទបានប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពរួមសហការគ្នាក្នុងការទប់ទល់ននឹង ស.ប.ប កូរ៉េ ដែលទង្វើរនេះបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃរវាងសម្ព័ន្ធមិត្តទាំងពីរនេះផងដែរ៕

