តាមនោះ ប្រទេសទាំងពីរនឹងបង្កកទ្រព្យសម្បត្តិ និងហាមប្រាមការធ្វើដំណើរសម្រាប់មេដឹកនាំជាន់ខ្ពស់ចំនួនបួនរូបរបស់ក្រុម Houthi ។

មុននោះ នាថ្ងៃទី ២៣ ខែមករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសថា អង់គ្លេសគ្រោងនឹងប្រកាសដាក់ទណ្ឌកម្មថ្មីនៅប៉ុន្មានថ្ងៃខាងមុខ ប្រឆាំងនឹងកងកម្លាំង Houthi ដែលឈរពីក្រោយការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ លោក Sunak បានឲ្យដឹងថា លោកកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីអាមេរិក ហើយគ្រោងនឹងប្រកាសដាក់ទណ្ឌកម្មថ្មីនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ក្នុងពេលជាមួយគ្នានោះ កងកម្លាំង Houthi បានឲ្យដឹងថា ពួកគេនឹងបន្តវាយប្រហារលើនាវាដែលទាក់ទងនឹងអ៊ីស្រាអែល រហូតដល់ពេលណាដែលជំនួយបានទៅដល់ដៃរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ប្រមុខកងកម្លាំងនេះ លោក Abdel-Malek al-Houthi បានសង្កត់ធ្ងន់ថា វិធានការតបតវិញរបស់អាមេរិក និងអង់គ្លេស នឹងមិនប៉ះពាល់ដល់សកម្មភាពរបស់ក្រុម Houthi នោះទេ៕