ប្រធានាធិបតីអាមេរិក លោក Donald Trump

មុននេះ ថ្នាក់ដឹកនាំអាមេរិក និង ស.ប.ប.ក បានមានជំនួបកំពូលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ។ ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយពីជំនួបនេះ អាមេរិកបានសន្សាថាការពារសន្តិសុខចំពោះស.ប.ប.ក ហើយព្យុងយ៉ាង សន្យាថានឹងលុចចោលនុយគ្លេអ៊ែរ។

នាថ្ងៃដដែល តុលាការខ័ណ្ឌ Columbia នៅរដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក) បានស្នើឲ្យ ស.ប.ប.ក សងសំណងជាង ៥០០ លានដុល្លារអាមេរិកសម្រាប់គ្រួសារ លោក Otto Warmbier ដែលជានិស្សិតអាមេរិកមួយរូប អាយុ ២២ ឆ្នាំ។ កាលពីឆ្នាំមុន លោក Otto Warmbier បានស្លាប់ ក្រោយពីវិលត្រឡប់មកអាមេរិកវិញ ក្នុងរយៈពេលប៉ន្មានថ្ងៃតែប៉ុណ្ណោះ។ ឪពុកម្តាយរបស់លោក Warmbier បានប្ដឹង ស.ប.ប.ក អំពីការស្លាប់របស់កូនខ្លួន ។ តាមចៅក្រមតុលាការ តុលាការខ័ណ្ឌ Columbia ថា នាបច្ចុប្បន្ននេះ ភាគី ស.ប.ប.ក មិនទាន់មានប្រតិកម្មអ្វី ចំពោះការប្ដឹងនេះផងដែរ៕