ទិដ្ឋាភាពមួយនៅប្រទេសស៊ីរី

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបសម្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខ អ. ស. ប លោក Jeffrey បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូកំពុងស្វែងរកវិធីទាក់ទងមួយជំហានៗ» ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៨ ឆ្នាំកន្លងទៅនៅប្រទេសស៊ីរី។ ទោះបីជាយ៉ាងណាក៏ដោយ ប្រការនេះទាមទាឲ្យមានការសម្រេចចិត្តដ៏ពិតប្រាកដផងដែរ។ ក្រៅពីកិច្ចប្រជុំទាំងនេះ លោក Jeffrey បានជួបដាច់ដោយឡែកជាមួយតំណាងប្រទេសអង់គ្លេស បារាំង រុស្ស៊ី និងចិន ក្នុងក្រុមប្រឹក្សាសន្តិសុខ សំដៅស្វែងរកផលប្រយោជន៍ពិតប្រាកដសម្រាប់ដំណោះស្រាយនានាដើម្បីបញ្ចប់វិបត្តិនៅ ស៊ីរីផងដែរ៕