![]() |
យោងតាមលទ្ធផលស្ទង់មតិនោះបានបង្ហាញថា ន ៤៨%នៃចំនួនអ្នកត្រូវបានសួរគឺគាំទ្រដល់ការងាររបស់លោក Trump ដោយកើនពី ៤៥% បើធៀបទៅនឹងលទ្ធផលនៃការស្ទង់មតិកាលពីខែមីនាកន្លងទៅ ខណៈដែលអត្រានៃការមិនគាំទ្រគឺ ៥២% ។ ការស្ទាបស្ទង់មតិនេះក៏បានបង្ហាញពីកម្រិតខ្ពស់នៃការគាំទ្រខ្ពស់បំផុត (៦២%) ចំពោះវិធីសាស្រ្តទាក់ទងរបស់លោក Trump ស្តីពីការងារ និង ៥៩% ចំពោះរបៀបគ្រប់គ្រងរបស់លោកលើវិស័យសេដ្ឋកិច្ចផងដែរ។ ប្រជាជនអាមេរិកបានសម្ដែងនូវទស្សនៈអព្យាក្រឹត ឬវិជ្ជមានចំពោះសកម្មភាពរបស់ម្ចាស់សេតវិមានរូបនេះលើបញ្ហានានា ដូចជាប្រទេសចិននិងបញ្ហាចំណាកស្រុកជាដើម។ គួរបញ្ជាក់ថាអត្រានៃអ្នកបោះឆ្នោតគាំទ្រលោក Trump ដែលកំពុងស្ទាបស្ទង់មតិនេះគឺទទួលកំរិតខ្ពស់ជាងច្រើនដងបើប្រៀបធៀបទៅនឹងការស្ទាបស្ទង់មតិកាលពីមុននោះផងដែរ៕

