ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឱ្យដឹងថា លោកបានពិភាក្សាជាវិជ្ជមានជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុឡូឌីមៀ ហ្សេឡិនស្គី។ លោក​ប្រធានាធិបតី ដូណាល ត្រាំ បានថ្លែងថា ការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះមិនមែនជាកិច្ចការងាយស្រួលនោះទេ ហើយបានសង្កត់ធ្ងន់ថា អាទិភាពបច្ចុប្បន្នគឺ​ត្រូវជំរុញដំណើរការចរចា ជាជាងការធ្វើសេចក្តីថ្លែងការណ៍ដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។

មុននេះ នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុឡូឌីមៀ ហ្សេឡិនស្គី ទោះបីជាមេដឹកនាំទាំងពីរមិនបានប្រកាសពីគំនិតផ្តួចផ្តើមសន្តិភាពថ្មីណាមួយក៏ដោយ កិច្ចប្រជុំបានបង្ហាញថា ទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកំពុងស្វែងរកតុល្យភាពនៃការរក្សាការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងគៀវ ជាមួយនឹងការពង្រីកលំហការទូតឆ្ពោះទៅរកដំណោះស្រាយនយោបាយយូរអង្វែង។ ចំណុច​ស្នូល នៃការពិភាក្សា គឺយថាទស្សន៍នៃការជំរុញការចរចាដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន​។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បី​ជំរុញសន្តិភាព។ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ជម្លោះនេះបានអូសបន្លាយរយៈ​ពេលយូរពេក បណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន៕​