![]() |
លោក Trump បានឲ្យដឹងថាការពន្យារពេលសម្រាបើការដំឡើងពន្ធចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែតុលា គឺជា“ កាយវិការសុច្ឆន្ទៈ” របស់ភាគីអាមេរិក។ គួរជម្រាបថានាព្រឹកថ្ងៃដដែលនេះ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថានឹងលើកលែងដំឡើងពន្ធបន្ថែមលើមុខទំនិញនាំចូលពីអាមេរិកចំនួន ១៦ មុខ។ នេះគឺជាលើកទីមួយ ដែលប្រទេសចិនដកទំនិញរបស់អាមេរិកចេញពីបញ្ជីយកពន្ធបន្ថែមដែលទីក្រុងប៉េកាំងមានបំណងចង់ឆ្លើយតបនឹងទីក្រុងវ៉ាស៊ីនតោនក្នុងបរិបទ ដែលភាពតាន តឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីកាន់តែកើនឡើងផងដែរ។ ការសម្រេចចិត្តនេះគ្រោងនឹងចូលជាធរមានក្នុងរយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២០ ផងដែរ៕

