ប្រធានាធិបតីអាមេរិកលោក Donald Trump

នៅលើបណ្តាញសង្គម Twitter លោក Trump បានសង្កត់ធ្ងន់ថា"ប្រទេសម៉ិកស៊ិកនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយប្រសិនបើគេធ្វើបានប្រការនេះ វានឹងក្លាយទៅជាកិច្ចព្រមព្រៀងដ៏ជោគជ័យមួយសម្រាប់ទាំងអាមេរិកនិងម៉ិកស៊ិកផងដែរ"។ សេចក្ដីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនៃប្រទេសទាំងពីរ សម្រេចបានកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុក តាមរយៈនោះម៉ិកស៊ិកបានជៀសវាងពីការយកពន្ធលើទំនិញដែលបាននាំចេញទៅកាន់ប្រទេសជិតខាងនេះផងដែរ៕