![]() |
យោងតាមលោក John Bolton គោលដៅពិតប្រាកដនៃទីក្រុងវ៉ាស៊ីនតោនគឺនិយាយ “ទេ” ចំពោះការ លើកលេងដាក់ទណ្ឌកម្មឡើយ។ ក្នុងពេលនេះ អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក Idriss Jazairy បានរិះគន់ចំពោះបទបញ្ជាដាក់ទណ្ឌកម្មថ្មីៗនេះរបស់អាមេរិក សំដៅទៅអ៊ីរ៉ង់ គឺ”អយុត្តិធម៌និងអាក្រក់” ហើយបានរុញច្រានមនុស្សរាប់លាន នាក់ធ្លាក់ចូលស្ថានភាពក្រីក្រ និងបណ្តាលឲ្យទំនិញនាំចូលកាន់តែថ្លៃខ្លាំងពេក ផងដែរ។ លោកអំពាវនាវទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ការសន្យា និងសុឆន្ទៈរបស់ ខ្លួនតាមរយៈការអនុញ្ញាតឲ្យកសិផល ទំនិញប្រើប្រាស់ ចំណីអាហារជាដើម អាចនាំចូលក្នុងអ៊ីរ៉ង់ ដើម្បីកាត់បន្ថយគំនៀបលើប្រជាជន៕

