![]() |
ទោះបីជាមិនលើកឡើងជាលំអិតក៏ដោយ ប៉ុន្តែលោក Donald Trump បានព្រមានថានឹងវាយពន្ធប្រសិនបើរដ្ឋសភាម៉ិកស៊ិកមិនផ្តល់សច្ចាប័នលើផែនការដូចពោលខាងនេះដែរ។ លោក Donald Trump បានលើកច្បាស់ថាអាមេរិកបានចុះហត្ថលេខានិងដាក់បញ្ចូលចំណែកមួយដ៏សំខាន់ថែមទៀតក្នុងច្បាប់ធ្វើចំណាកស្រុកនិងសន្តិសុខជាមួយម៉ិកស៊ិក។ លោក Donald Trump ក៏បានសង្កត់ធ្ងន់ថា ទោះបីមិនទន្ទឹងរង់ចាំបានរាល់ការរបាំងណាមួយនៅក្នុងការបោះឆ្នោតរបស់ រដ្ឋសភាម៉ិកស៊ិកក៏ដោយ ប៉ុន្តែប្រសិនបើផែនការនេះមិនត្រូវបានផ្តល់សច្ចាប័ននោះទេ ទីក្រុងវ៉ាស៊ីនតោននឹងវាយពន្ធឡើងវិញលើប្រទេសនេះតែម្តងផង ដែរ៕

