គម្រោងនេះត្រូវបានវិនិយោគដោយ American Express ដើម្បីបម្រើជាទីស្នាក់ការកណ្តាលសកលថ្មីរបស់ខ្លួន។ យោងតាមការរចនា អគារកម្ពស់ ៥៥ ជាន់ ដែលមានផ្ទៃប្រឡាប្រហែល ១៨៦.០០០ ម៉ែត្រការ៉េ នៅពេលបញ្ចប់នៅឆ្នាំ ២០៣១ នឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីសម្រាប់បុគ្គលិក American Express ប្រហែល ១០.០០០ នាក់ និងជាអគារពាណិជ្ជកម្មចុងក្រោយដែលត្រូវសាងសង់នៅក្នុងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មី។ ថ្លែងនៅក្នុងពិធីបើកការដ្ឋាន លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក បានឲ្យដឹងថា គម្រោងនេះនឹងបង្កើតការងារសំណង់ប្រមាណ ៣២០០ កន្លែង និងរួមចំណែកជិត ៦ ពាន់លានដុល្លារដល់សេដ្ឋកិច្ចទីក្រុង។ លោកបានសង្កត់ធ្ងន់ថា ការបន្តសាងសង់នៅលើទីតាំងដែលរងទុក្ខដោយសោកនាដកម្មថ្ងៃទី ១១ ខែកញ្ញា គឺជានិមិត្តរូបនៃការរស់រានជាថ្មី និងភាពរស់រវើកយូរអង្វែងរបស់ទីក្រុងញូវយ៉ក៕