ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ TTXVN)

នៅក្នុងសេចក្តីជូនដំណឹងមួយដែលផ្សាយចេញរួមជាមួយនឹងក្រឹត្យនេះលោក Donald Trump បានអះអាងថាអង្គការហិរញ្ញវត្ថុបរទេសត្រូវបានព្រមានអំពីហានិភ័យនៃការដាក់ទណ្ឌកម្ម ប្រសិនបើមានចេតនានិងបង្កលក្ខណៈងាយ ស្រួលចំពោះប្រតិបត្តិការសំខាន់ណាមួយដល់ពួកភេរវករ។ ក្រឹត្យនិតិប្រតិបត្តិនេះ នឹងជួយឱ្យក្រសួងការបរទេសនិងក្រសួងហិរញ្ញវត្ថុអាមេរិក អនុវត្តការដាក់ទណ្ឌកម្មប្រកបដោយប្រសិទ្ធ ភាពនិងពេញលេញទៅលើបុគ្គលនិងអង្គភាពដែលចូលរួមក្នុងវគ្គហ្វឹកហ្វឺនភេរវកម្ម ព្រមទាំងនឹងទទួលបានសិទ្ធិអំណាចថ្មីបន្ថែមទៀតក្នុងការដាក់ទណ្ឌកម្មលើស្ថាប័ន ហិរញ្ញវត្ថុបរទេសដោយចេតនាសហការជាមួយភេរវករផងដែរ៕