ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ពិភពលោកទាំងមូលបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៤៦០.០០០ នាក់ និងមានករណីស្លាប់ចំនួន ៧.១០០ នាក់។ អាមេរិកជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺនិងស្លាប់ថ្មីខ្ពស់បំផុត ដោយមានករណីឆ្លងជំងឺជិត ៨០.៥០០ នាក់ និងអ្នកជំងឺជាង ១.៤០០ នាក់បានស្លាប់៕