![]() |
នេះគឺជាកញ្ចប់ផ្តល់ជំនួនឧបត្ថម្ភដែលអាមេរិកបានផ្អាកពីមុនមកដោយសារការចោទប្រកាន់រដ្ឋអំណាច Islamabad គ្មានសកម្មភាពណាមួយ សំដៅទប់ទល់នឹងពួកខ្មាន់កាំភ្លើងដែលសម្ងំជ្រកកោនសម្ងាត់នៅលើទឹកដីប្រទេស របស់ខ្លួន។ អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ វរសេនីយ៍ទោលោក Kone Faulkner បានឲ្យដឹងទៀតថា អាគារបញ្ចកោណនឹងផ្តល់ទឹកប្រាក់ដូចពោលខាង លើនេះសំរាប់អាទិភាពបន្ទាន់ផ្សេងៗ ប្រសិនបើទទួលការផ្តល់សច្ចានុម័តពីរដ្ឋ សភា អាមេរិក។
ក្រៅពីកញ្ចប់ទឹកប្រាក់នេះ មុននោះអាមេរិកក៏កាត់ផ្តាច់កញ្ចប់ ផ្តល់ជំនួយ ៥០០ លានដុល្លាអាមេរិកសំរាប់ប៉ាគីស្ថាននាដើម ឆ្នាំនេះ ដោយបង្កើនបរិមាណជំនួយសរុបត្រូវបានកាត់ឡើងទៅ ៨០០ លានដុល្លាអាមេរិកផងដែរ៕

