![]() |
យោងតាមសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា «លោកជឿជាក់ថានៅពេលវេលាណាមួយនាពេលអនាគត» លោកនិងប្រធានរដ្ឋចិន លោក ស៊ីជីនភីង ក៏ដូចជាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងចាប់ផ្តើមពិភាក្សាគ្នាអំពីការបញ្ចប់នូវអ្វីដែលលោកហៅថាជា "ការប្រណាំងសព្វាវុធធំ និងមិនអាចគ្រប់គ្រងបានឡើយ"។ លើសពីនេះទៅទៀត ប្រមុខសេតវិមានក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចំណាយទឹកប្រាក់ចំនួន ៧១៦ ប៊ីលានដុល្លារ អាមេរិកនៅឆ្នាំ ២០១៨ សម្រាប់កងកម្លាំងយោធា ហើយបានចាត់ទុកថានេះគឺជា សកម្មភាព "ឆ្កួត" ផងដែរ៕

