![]() |
នេះគឺជាសេចក្តីជូនដំណឹងដែលត្រូវបានផ្សាយចេញដោយអនុរដ្ឋមន្រ្តីក្រសួងកសិកម្មអាមេរិក លោក Ted McKinney នាថ្ងៃទី៩ ខែមករា ក្នុងបរិបទ ដែលកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានអូសបន្លាយរយៈពេលមួយថ្ងៃ បន្ថែមទៀតបើប្រៀបធៀបទៅនឹងផែនការនេះ។ លោក McKinney បានឲ្យដឹងថាកិច្ចចរចាកំពុងដំណើរការតាមទិសដៅត្រឹមត្រូវ និង "មានប្រយោជន៍សំរាប់អាមេ រិក" ក៏ប៉ុន្តែលោកមិនបង្ហើបអ្វីបន្ថែមទៀតទេ។
មុននេះ កាលពីថ្ងៃទី ៨ ខែមករា នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា "កិច្ចសន្ទនាជាមួយប្រទេសចិនកំពុងដំណើរការយ៉ាងល្អ" ។ ក៏ប៉ុន្តែ មានប្រភពព័ត៌មានមួយចំនួនផ្សាយថាភាគីទាំងពីរកាន់តែមានការខ្វែងគំនិតថែមទៀតទៅលើបញ្ហាធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់ប្រទេសចិនតាមការស្នើពីសហរដ្ឋអាមេរិកសំដៅបញ្ចប់ការផ្ទេរប្រគល់ដោយការចាប់បង្ខំ សម្បីតែលួចបច្ចេកវិទ្យារបស់ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជារបៀបដែលទីក្រុងប៉េកាំងអនុវត្តរាល់កិច្ចសន្យារបស់ខ្លួនផងដែរ៕

