ប្រធានាធិបតីអាមេរិកលោក Donald Trump

ថ្លែងនៅលើបណ្តាញសង្គម Twitter នៅពេលនិយាយអំពីកិច្ចសន្ទនាដែលកំពុងប្រព្រឹត្តទៅរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង លោក Donald Trump បានមានប្រសាន៍ថា លោកនឹងមិនប្រញាប់ទេ ប៉ុន្តែប្រការទាំងនេះហាក់ដូចជាល្អណាស់។ ចំពោះរូបលោកជាផ្ទាល់ គុណភាពគឺមានសារៈសំខាន់ច្រើនជាងល្បឿន។ក្រៅពីនេះ លោកក៏នឹងមិនដំឡើងពន្ធលើប្រទេសចិននោះដែរ។

គួរបញ្ជាក់ថានៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេស ជប៉ុន លោក Donald Trump និងប្រធានរដ្ខចិន លោកស៊ីជីនពីង បានឯកភាពគ្នាតភ្ជាប់ឡើងវិញនូវកិច្ចចរចារពាណិជ្ជកម្មទ្វេភាគីផងដែរ៕