![]() |
ប៉ុស្តិ៍ទូរទស្សន៍ CNN បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីការទូតជាន់ខ្ពស់ អាមេរិកចំនួន ២ នាក់ បានឲ្យដឹងថា ជំហានដំបូងសំដៅបង្កើតទំនាក់ទំនងថ្មីរវាងអាមេរិក និង ស.ប.ប កូរ៉េ អាចផ្តោតទៅលើការផ្លាស់ប្តូរមន្ត្រីទ្វេភាគី។ ប្រសិនបើប្រការទាំងអស់នឹងប្រព្រឹត្តទៅបានល្អនោះ អាមេរិកនឹងបញ្ជូនមន្រ្តីមួយចំនួន ដើម្បីបង្កើតការិយាល័យប្រចាំនៅកូរ៉េខាងជើងផងដែរ។ គួរបញ្ជាក់ថា យោងតាមផែនការ ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un នឹងចូលរួមកិច្ចប្រជុំកំពូលរវាងអាមេរិក និងស.ប.បកូរ៉េ លើកទី ២ នាថ្ងៃទី ២៧ ដល់ ថ្ងៃទី ២៨ ខែកុម្ភៈខាងមុខ នៅទីក្រុងហាណូយប្រទេសវៀតណាម៕

