យោងតាមសេចក្ដីប្រកាសកាលពីថ្ងៃទី១៧ ខែកញ្ញា របស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា កម្រិតពន្ធនេះត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី២៤ ខែកញ្ញា មុននឹងបន្តដំឡើងឲ្យដល់២៥%នាដើមឆ្នាំ ២០១៩។ ជាការសងសឹក ចិនបានប្រកាសដំឡើងពន្ធពីកម្រិត៥%ដល់១០% ទៅលើទំនិញអាមេរិកមានតំលៃសរុប៦០ពាន់លានដុល្លាអាមេរិក ព្រមទាំងដាក់ពាក្យបណ្ដឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ។

នាបច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា រហូតដល់ពេលណាដែលអាជ្ញាធរអាមេរិកនិងចិននឹងតភ្ជាប់ជំនួបចរចាពាណិជ្ជកម្មឡើងវិញ ក្រោយពីជំនួបកាលពីខែមុនបានបញ្ចប់ដោយគ្មានលទ្ធផលអ្វីណាមួយឡើយ៕