![]() |
ឆ្លើយបទសម្ភាសន៍ទៅកាន់ទូរទូស្សន៍ CNBC លោក Ross បានឲ្យដឹងថា កិច្ចចរចារនៅទីក្រុងប៉េកាំងត្រូវបានរៀបចំនៅកំរិតថ្នាក់សមស្រប ហើយនឹងជួយកំណត់ថាតើការខ្វែងគំនិតខាងពាណិជកម្មរវាងខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកទាំងពីរនេះអាចដោះស្រាយបានតាមរយៈការចរចារដែរឬទេ។ ការថ្លែងមតិខាងលើនេះបានលើកឡើងក្នុងបរិបទចិននិងអាមេរិកបានតភ្ជាប់កិច្ចចរចារក្នុងថ្ងៃដដែល សំដៅបញ្ចប់ភាពតានតឹងពាណិជ្ជកម្មដែលអូសបន្លាយអស់ រយៈពេលច្រើនខែកន្លងទៅ៕

