![]() |
សេចក្តីប្រកាសនេះបានផ្សាយចេញ បន្ទាប់ពីមានជំនួបរវាងប្រធានាធិបតី អាមេរិក លោក Donald Trump និង ប្រធានរដ្ឋចិន លោក ស៊ីជីនភីន (Xi Jinping) នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និង ទើបលេចចេញនៅលើពិភពលោក (G20) នៅប្រទេសអាហ្សង់ទីន។ សេចក្តីប្រកាសរបស់សេតវិមានបានលើកឡើងយ៉ាងច្បាស់ថា លោក Donald Trump បានយល់ព្រម ពន្យាពេលចំពោះការដំឡើងពន្ធដល់កំរិត ២៥% ដែលគិតពី១០% ដូចពេលបច្ចុប្បន្នចំពោះទំនិញនាំចេញពីចិនដែលមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លា អាមេរិក។ ផ្ទុយទៅវិញនោះ ប្រទេសចិនក៏បានយល់ព្រមទិញបរិមាណកសិផល ថាមពល និងផលិតផលផ្សេងៗទៀតជាច្រើនពីអាមេរិក សំដៅកាត់បន្ថយការបាត់បង់តុល្យភាពពាណិជ្ជកម្មទ្វេភាគីផងដែរ។ ក៏ប៉ុន្តែ ប្រសិនបើក្នុងរយៈពេល៩០ថ្ងៃនោះ ភាគីទាំងពីរមិនឈានទៅសម្រេចឲ្យបានកិច្ចព្រមព្រៀងណាមួយ ស្តីពីបញ្ហាពាណិជ្ជកម្មដូចជា ការផ្ទេរប្រគល់បច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា របាំងឥតពន្ធដារ ឬលួចយកបច្ចេកវិទ្យានិងកសិកម្មជាដើម នោះភាគីទាំងពីរយល់ព្រមឲ្យ អាមេរិកនឹងដំឡើងកំរិតពន្ធពី ១០% ឡើងទៅដល់ ២៥% ផងដែរ៕

