![]() |
នាថ្ងៃទី៧ខែសីហា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu និងសម ភាគីអាមរិក លោក Mike PomPeo បានផ្លាស់ប្តូរទស្សនៈនៃភាគីទាំងពីរសំដៅ ស្វែងរកដំណោះស្រាយលើបញ្ហាដែលនៅសេសសល់រវាងប្រទេសទាំងពីរដែលជា សមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (Nato)។ ក្នុងថ្ងៃដដែល នោះ រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក Hulusi Akar និងសមភាគីអាមេរិក លោក James Mattis ក៏មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នាដើម្បីពិភាក្សាអំពី កិច្ចព្រម ព្រៀងការពារជាតិទ្វេភាគីជាពិសេសបញ្ហាប្រទេសស៊ីរីនិងការប្រឆាំង ភារវកម្ម៕

