![]() |
រាល់កិច្ចចរចាររវាងអាមេរិកនិងក្រុមតាលីបង់ ត្រូវបានចាប់ផ្តើមឡើងវិញនាខែតុលាឆ្នាំ ២០១៨ សំដៅឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងការដកទ័ព អាមេរិកក្រោយរយៈពេល ១៧ ឆ្នាំដែលចូលរួមការធ្វើសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន ហើយប្តូរទៅវិញក្រុមតាលីបង់ត្រូវធានាថា អាហ្វហ្គានីស្ថាននឹងមិនដែលបានក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ក្រុមជ្រុលនិយមនោះទេ។ អាមេរិកសង្ឃឹមថាភាគីទាំងពីរនឹងសម្រេចបានកិច្ចព្រមព្រៀងមួយមុនការបោះឆ្នោតប្រធានាធិបតីនៅអាហ្វហ្កានីស្ថាន ដែលធ្លាប់ត្រូវបានពន្យារពេល ២ ដង រួចមកហើយ៕

